​[​២៩​]​ ​ភិក្ខុ​មាន​សេចក្ដី​ដឹង​ច្បាស់​ថា​ចីវរ​ដែល​ខ្លួន​នៅ​ប្រាស​ ​ត្រង់​ចីវរ​ដែល​ខ្លួន​នៅ​ប្រាស​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រង់​ចីវរ​ដែល​ខ្លួន​នៅ​ប្រាស​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​ ​គឺ​ខ្លួន​មិនបាន​នៅ​ប្រាស​ទេ​ ​ត្រង់​ចីវរ​ដែល​ខ្លួន​នៅ​ប្រាស​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​ ​គឺ​ខ្លួន​បាន​ដក​អធិដ្ឋាន​ហើយ​ ​ត្រង់​ចីវរ​ដែល​ខ្លួន​មិនបាន​ដក​អធិដ្ឋាន​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​ ​គឺ​ខ្លួន​ ​បាន​លះបង់​ហើយ​ ​ត្រង់​ចីវរ​ដែល​ខ្លួន​មិនបាន​លះបង់​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​បាត់​ ​ត្រង់​ចីវរ​ដែល​មិនមែន​បាត់​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​វិនាស​ ​ត្រង់​ចីវរ​ដែល​មិនមែន​វិនាស​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​ភ្លើង​ឆេះ​ ​ត្រង់​ចីវរ​ដែល​ភ្លើង​មិនមែន​ឆេះ​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​ចោរប្លន់​យក​ ​ត្រង់​ចីវរ​ដែល​ចោរ​មិនមែន​ប្លន់​យក​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​បាន​ភិក្ខុ​សម្មតិ​។​
ថយ | ទំព័រទី ២២ | បន្ទាប់