ត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ។ ភិក្ខុទាំងឡាយបានឮតិរ្ថិយទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបភិក្ខុទាំងនោះចូលទៅរកហត្ថកភិក្ខុជាសក្យបុត្រ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងហត្ថកភិក្ខុ ជាសក្យបុត្រថា ម្នាលអាវុសោហត្ថក បានឮថា អ្នកពោលចរចាមួយអន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួលដឹង ហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ មែនឬដូចម្ដេច។ ហត្ថកភិក្ខុឆ្លើយថា ម្នាលអាវុសោ ធម្មតាតិរ្ថិយទាំងឡាយនុ៎ះ ត្រូវតែបុគ្គលឯណានីមួយផ្ចាញ់ផ្ចាលចេញ មិន ត្រូវឱ្យការឈ្នះទៅតិរ្ថិយទាំងឡាយនោះទេ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះពោលទោសតិះដៀល បន្ដុះបង្អាប់ថា ចុះហេតុអ្វីបានជាហត្ថកភិក្ខុជាសក្យបុត្រ ពោលចរចាមួយអន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ និយាយពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុស