បិទបាំង​នូវ​សេចក្ដី​គាប់​ចិត្ដ​ ​១​ ​បិទបាំង​នូវ​សេចក្ដី​ពេញ​ចិត្ដ​ ​១​ ​ត្រូវ​អាបត្ដិ​ ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​មិនឃើញ​ ​ថា​អាត្មា​ឃើញ​ ​ដោយ​អាការ៧យ៉ាង​ ​គឺ​មុននឹង​ពោល​គិតថា​អញ​នឹង​ពោល​កុហក១​ ​កំពុង​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ដឹង​ថា​អញ​ពោល​កុហក​ហើយ១​ ​បិទបាំង​នូវ​ទិដ្ឋិ១​ ​បិទបាំង​នូវ​សេចក្ដី​គាប់​ចិត្ដ១​ ​បិទបាំង​នូវ​សេចក្ដី​ចូល​ចិត្ដ​ ​១​ ​បិទបាំង​នូវ​សេចក្ដីពិត​ត្រង់១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​ពាក្យ​ដែល​មិនឮ​ថា​ ​អាត្មា​ឮ​។​ ​បេ​។​ ​វត្ថុ​ដែល​មិនបាន​ពាល់ត្រូវ​ថា​ ​អាត្មា​បាន​ពាល់ត្រូវ​ ​។​ ​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​ហេតុ​ដែល​ខ្លួន​មិនដឹង​ច្បាស់​ថា​ ​អាត្មា​ដឹង​ច្បាស់​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​ ​គឺ​ ​មុននឹង​ពោល​គិត​ ​ថា​អញ​នឹង​ពោល​កុហក១​ ​កំពុង​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​ ​រួចហើយ​ ​ដឹង​ថា​អញ​ពោល​កុហក​ហើយ​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​ហេតុ​ដែល​ខ្លួន​មិនដឹង​ច្បាស់​ថា​ ​អាត្មា​ ​ដឹង​ច្បាស់​ ​ដោយ​អាការ​ ​៤យ៉ាង​។​ ​បេ​។​ ​អាការ​ ​៥យ៉ាង​។​ ​បេ​។​ ​អាការ​ ​៦​ ​យ៉ាង​ ​។​ ​បេ​ ​។​ ​អាការ៧​ ​យ៉ាង​ ​គឺ​ ​មុននឹង​ពោល​គិតថា​
ថយ | ទំព័រទី ២២៦ | បន្ទាប់