សិល្បសាស្ដ្រ​អ្នកធ្វើ​ស្បែក​(​១​)​ ​សិល្បសាស្ដ្រ​ខ្មាន់​ព្រះកេស​ ​ពុំ​នោះ​សោត​ ​សិល្បសាស្ដ្រ​ណា​ ​ដែលគេ​មើលងាយ​ ​គេ​បន្ទាបបន្ថោក​ ​គេ​ខ្ពើម​ ​គេ​ពេបជ្រាយ​ ​គេ​មិន​គោរព​ ​មាន​ក្នុង​ជនបទ​នោះ​ ​ៗ​ ​សិល្បសាស្ដ្រ​ទាំងនេះ​ ​ហៅថា​ ​សិល្បសាស្ដ្រ​ដ៏​ថោកទាប​។​ ​ដែល​ហៅថា​សិល្បសាស្ដ្រ​ដ៏​ខ្ពង់ខ្ពស់​គឺ​រាប់​ដោយដៃទទេ​ ​រាប់​ដោយ​វិធី​នព្វន្ដ​ ​ការ​សរសេរ​អក្សរ​ ​ពុំ​នោះ​សោត​ ​សិល្បសាស្ដ្រ​ណា​ ​ដែលគេ​មិន​មើលងាយ​ ​គេ​មិន​បន្ទាបបន្ថោក​ ​គេ​មិន​ខ្ពើម​ ​គេ​មិន​ពេបជ្រាយ​ ​គេ​គោរព​ ​មាន​ក្នុង​ជន​បទ​នោះ​ៗ​ ​សិល្បសាស្ដ្រ​ទាំងនេះ​ ​ហៅថា​ ​សិល្បសាស្ដ្រ​ដ៏​ខ្ពង់ខ្ពស់​។​
 [​១៩២​]​ ​បណ្ដា​អាពាធ​ទាំងឡាយ​ ​សុទ្ធតែ​ថោកទាប​ទាំងអស់​ ​ចំណែកខាង​អាពាធ​ទឹកនោមផ្អែម​ ​(​រោគ​ប្រមេះ​)​ ​ហៅថា​ ​អាពាធ​យ៉ាង​ស្រាល​។​
 ​[​១៩៣​]​ ​ដែល​ហៅថា​ ​ភេទ​ ​គឺ​ភេទ​មាន​ពីរ​យ៉ាង​ ​បាន​ដល់​ភេទ​ដ៏​ថោកទាប១​ ​ភេទ​ដ៏​ខ្ពង់ខ្ពស់១​។​ ​ដែល​ហៅថា​ ​ភេទ​ថោកទាប​ ​គឺ​ភេទ​ខ្ពស់​ពេក​ ​ទាប​ពេក​ ​ខ្មៅ​ពេក​ ​សពេ​ក​ ​ភេទ​ទំា​ងនេះ​ ​ហៅថា​ ​ភេទ​ថោកទាប​។​ ​ដែល​ហៅថា​ ​ភេទ​ខ្ពង់ខ្ពស់​គឺ​ ​ភេទ​មិន​ខ្ពស់​ពេក​ ​មិន​ទាប​ពេក​ ​មិន​ខ្មៅ​ពេក​ ​មិន​សពេ​ក​ ​ភេទ​ទាំងនេះ​ ​ហៅថា​ ​ភេទ​ខ្ពង់ខ្ពស់​។​ ​
​(​១​)​ ​ឬ​សិល្បសាស្ដ្រ​អ្នកធ្វើ​រថ​ ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់