ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ ​លើក​ចីវរ​នេះ​ឡើង​ ​ហើយ​ទា​ញរឿយៗ​ ​ដើម្បី​ឱ្យ​យឺត​សាច់​។​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកមាន​បំណង​នឹង​រក​ចីវរ​ថែមទៀត​ដែរ​ឬទេ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​មានបំណង​ដែរ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ក្នុង​កាលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដើម្បី​ឱ្យ​អ្នក​ទាំងឡាយ​ ​ទទួល​នូវ​អកាល​ចីវរ​ ​ហើយ​ទុកដាក់​បាន​ ​ព្រោះ​មាន​សង្ឃឹមថា​ ​នឹង​បាន​ចីវរ​ថែមទៀត​។​
 [​៣៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​អនុញ្ញាត​ឱ្យ​ទទួល​អកាល​ចីវរ​ទុកដាក់​បាន​ ​ព្រោះ​មាន​សង្ឃឹមថានឹង​បាន​ចីវរ​ថែមទៀត​ ​ហើយក៏​ទទួល​អកាល​ចីវរ​ទុកដាក់​ឱ្យ​លើស​ជាង១ខែ​ឡើង​ទៅ​។​ ​ចីវរ​ទាំងនោះ​ក៏​ជាប់គ្នា​ដូចជា​បង្វេច​នៅ​លើ​ឈើ​ស្បៀង​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​និ​មន្ដ​ទៅកាន់​សេនាសន​ចារិក​ ​ជួនជា​ក្រឡេក​មើលទៅ​ឃើញ​ ​ចីវរ​ទាំងឡាយ​នោះ​ជាប់គ្នា​ដូចជា​បង្វេច​នៅ​លើ​ឈើ​ស្បៀង​ ​លុះ​ឃើញ​ហើយក៏​ហៅ​ភិក្ខុ​ទាំងឡាយ​ ​(​នោះ​)​ ​មក​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ចីវរ​របស់​លោក​ណា​ក៏​ជាប់គ្នា​ដូចជា​បង្វេច​នៅ​លើ​ឈើ​ស្បៀង​ ​(​ដូច្នេះ​)​។​ ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​នេះ​អកាល​ចីវរ​របស់​យើង​ ​យើង​ទុក
ថយ | ទំព័រទី ២៥ | បន្ទាប់