មិនមែន​ជាជាង​ធ្វើ​រថ​ ​មិនមែន​ជា​អ្នក​ចោល​សម្រាម​។​បេ​។​ ​ថា​ ​យើង​ទាំងឡាយ​មិនមែន​ជា​បណ្ឌិត​ ​មិនមែន​ជា​អ្នក​ឈ្លាស​ ​មិនមែន​ជា​អ្នកប្រាជ្ញ​ ​មិនមែន​ជា​ពហុស្សូត​ ​មិនមែន​ជា​ធម្មកថិក​ ​ដំណើរ​អាក្រក់​មិន​មាន​ ​ដល់​យើង​ទាំងឡាយ​ទេ​ ​ដំណើរ​ល្អ​តែ​ម្យ៉ាង​ប្រាកដ​ដល់​យើង​ទាំងឡាយ​ ​ត្រូវ​អាបត្ដិ​ទុញ្ភសិត​គ្រប់​ៗ​វាចា​។​
 ​[​២៥៤​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ធ្វើ​សេចក្ដីអធិប្បាយ​ជា​ប្រធាន​(​១​)​ ​ដល់​ភិក្ខុ​ធ្វើ​ធម៌​ជា​ប្រធាន​(​២​)​ ​ដល់​ភិក្ខុ​ធ្វើពាក្យ​ប្រៀនប្រដៅ​ជា​ប្រធាន​(​៣​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​មាន​ចិត្ដ​អណ្ដែតអណ្ដូង​ ​ដល់​ភិក្ខុ​ដែល​វេទនា​គ្រប​សង្កត់​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​
​សិក្ខាបទ​ទី២​ ​ចប់​។​
​(​១​)​ ​ភិក្ខុ​ពណ៌នា​នូវ​សេចក្ដីអធិប្បាយ​របស់​បាលី​ ​។​ ​(​២​)​ ​ភិក្ខុ​បង្រៀន​បាលី​ ​។​ ​(​៣​)​ ​ភិក្ខុ​អាស្រ័យ​ ​ពាក្យ​ប្រៀ​នដ្រៅ​ ​ហើយ​និយាយ​ដោយ​ន័យ​ជាដើម​ថា​ ​អ្នកឯង​ជា​ចណ្ឌាល​ ​អ្នកឯង​កុំ​ធ្វើបាប​ ​អ្នកឯង​បាន​ជា​ងងឹត​ហើយ​ ​កុំឱ្យ​ងងឹត​ទៅទៀត​ឡើយ​ ​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់