ឮ​ពាក្យ​ភិក្ខុ​ខាង​ណោះ​ហើយ​យក​មក​និយាយប្រាប់​ភិក្ខុ​ខាង​ណេះ​ ​ដើម្បី​បំបែក​ភិក្ខុ​ខាង​ណោះ​ ​ព្រោះហេតុនោះ​ ​សេចក្ដី​បង្កហេតុ​ទាំងឡាយ​ ​ដែល​មិនទាន់​កើត​ ​ក៏​កើតឡើង​ផង​ ​សេចក្ដី​បង្កហេតុ​ទាំងឡាយ​ដែល​បាន​ ​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ដោយ​ក្រៃលែង​ផង​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏បាន​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​អ្នក​ទាំងឡាយ​តែង​ពាំនាំ​ពាក្យ​ញុះញង់​របស់​ភិក្ខុ​ទាំងឡាយ​ដែល​បង្កហេតុ​ប្រកួត​ប្រកាន់​ ​ឈ្លោះ​វិវាទគ្នា​ ​ឮ​ពាក្យ​ភិក្ខុ​ខាង​ណេះ​ហើយ​យក​ទៅ​និយាយប្រាប់​ភិក្ខុ​ខាង​ណោះ​ ​ដើម្បី​បំបែក​ភិក្ខុ​ខាង​ណេះ​ ​ឮ​ពាក្យ​ភិក្ខុ​ខាង​ណោះ​ ​ហើយ​យក​មក​និយាយប្រាប់​ភិក្ខុ​ខាង​ណេះ​ ​ដើម្ប​បំបែក​ភិក្ខុ​ខាង​ណោះ​ ​ព្រោះហេតុនោះ​ ​សេចក្ដី​បង្កហេតុ​ទាំងឡាយ​ដែល​មិនទាន់​កើត​ក៏​កើតឡើង​ផង​ ​សេចក្ដី​បង្កហេតុ​ទាំងឡាយ​ដែល​បាន​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ ​ដោយ​ក្រៃលែង​ឡើង​ផង​(​រឿង​នេះ​)​ ​ពិត​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក៏​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​មិនសមបើ​អ្នក​ទាំងឡាយ​នឹង​ពាំនាំ​ពាក្យ​ញុះញង់​ ​របស់​ពួក​ភិក្ខុ​ដែល​បង្កហេតុ​ ​ប្រកួត​ប្រកាន់​ ​ឈ្លោះ​វិវាទគ្នា​ ​ឮ​ពាក្យ​ភិក្ខុ​ខាង​ណេះ​ហើយ​យក​ទៅ​និយាយប្រាប់​ភិក្ខុ​ខាង​ណោះ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់