ជាមួយនឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ដែល​ឆាន់​ហើយ​ ​និង​លាង​បាត្រ​លាងដៃ​ ​រួចហើយ​។​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​បាន​ពន្យល់​ស្រី​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​នោះ​ឱ្យ​យល់​ច្បាស់​ ​ឱ្យ​ទទួលយក​ ​ឱ្យ​អាច​ហ៊ាន​ ​ឱ្យ​រីករាយ​ ​ដោយ​វាចា​ប្រកបដោយ​ធម៌​។​ ​ឯ​ស្រី​នោះ​ ​លុះ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​បាន​ពន្យល់​ឱ្យ​យល់​ច្បាស់​ ​ឱ្យ​ទទួលយក​ ​ឱ្យ​អាច​ហ៊ាន​ ​ឱ្យ​រីករាយ​ ​ដោយ​វាចា​ ​ប្រកបដោយ​ធម៌​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​ ​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បុ​គ្គ​ល​ផ្ងា​ឡើង​នូវ​ភាជន៍​ដែលគេ​ផ្កាប់​ចុះ​ ​ឬ​បើក​ចេញ​នូវ​វត្ថុ​ដែលគេ​បិទបាំង​ទុក​ ​ពុំ​នោះ​សោត​ដូច​បុគ្គល​ប្រាប់ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេងផ្លូវ​ ​ឬដូច​បុគ្គល​ ​កាន់​ប្រទីប​ទ្រោល​ក្នុង​ទី​ងងឹត​ ​បំភ្លឺ​ដល់​មនុស្ស​ដែល​មាន​ចក្ខុ​ឱ្យ​ឃើញ​រូប​ ​គ្នា​បាន​ ​សេចក្ដី​នេះ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ព្រះ​អនុ​រុទ្ធ​ជា​ម្ចាស់​បាន​ប្រកាស​ធម៌​ដោយ​បរិយាយ​ដ៏​ច្រើន​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​ ​បពិត្រ​លោក​ ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​នេះ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​នោះ​ព្រមទាំង​ព្រះ​ ​ធម៌​ ​និង​ព្រះភិក្ខុ​សង្ឃ​ថា​ជាទី​ពឹង​ទី​រលឹក​ ​សូម​លោក​ម្ចាស់​ចំា​ទុក​នូវ​ខ្ញុំ​ព្រះករុណា​ ​ថា​ជា​ឧបាសិកា​ដល់​នូវ​(​ត្រៃ​)​ ​សរណៈ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ជាដើម​តទៅ​។​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់