សិក្ខាបទ​ទី​ ​៧​


 ​[​២៩៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​ទ្រង់​គង់​នៅ​វត្ដ​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​កាលណោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ជា​អ្នក​ចូល​ទៅកាន់​ត្រកូល​ក្នុង​ក្រុង​ ​សាវត្ថី​ ​តែង​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ច្រើន​។​ ​លំដាប់នោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​វេលា​ព្រឹកព្រហាម​ក៏​ស្លៀក​ស្បង់​ហើយ​ប្រដាប់ដោយ​ ​បាត្រ​ចីវរ​ចូល​ទៅ​រក​ត្រកូល​មួយ​។​ ​គ្រានោះ​ឯង​ ​ស្រី​ជា​មេផ្ទះ​អង្គុយ​ជិត​ទ្វារផ្ទះ​។​ ​ស្រី​ជា​កូនប្រសា​នៃ​ស្រីមេផ្ទះ​នោះ​ ​ក៏​អង្គុយ​ជិត​ទ្វារផ្ទះ​សំណាក់​។​ ​លំដាប់នោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ស្រី​ជា​មេផ្ទះ​ ​លុះ​ចូល​ទៅ​ហើយក៏​សំដែងធម៌​ជិត​ត្រចៀក​ស្រី​ជា​មេផ្ទះ​។​ ​ទើប​ស្រី​ជា​កូនប្រសា​នៃ​ស្រីមេផ្ទះ​នោះ​ ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ ​ថា​ ​សមណៈ​នោះ​ជាស​ហាយ​របស់​ម្ដាយក្មេក​ ​ឬ​និយាយ​ចង់​គ្នា​។​ ​ពេលនោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​លុះ​សំដែងធម៌​ជិត​ត្រចៀក​ស្រី​ជា​មេផ្ទះ​ ​ហើយ​ ​ក៏​ចូល​ទៅ​រក​ស្រី​ជា​កូនប្រសា​នៃ​ស្រីមេផ្ទះ​ ​លុះ​ចូល​ទៅ​ហើយ
ថយ | ទំព័រទី ៣០៣ | បន្ទាប់