អង្គុយ​ជិត​ ​ហើយ​សំដែងធម៌​ដល់​មាតុគ្រាម​លើស​ពី​ប្រាំ​ម៉ាត់​ ​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិន​សម្បី​បើ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឱ្យ​បុរស​ដែល​មិនដឹង​ក្ដី​អង្គុយ​ជិត​ ​ហើយ​សំដែងធម៌​ដល់​មាតុគ្រាម​លើស​ពី​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​សោះ​។​ ​ឯ​ភិក្ខុ​ទាំងនោះ​នាំគ្នា​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ឱ្យ​បុរស​ ​ដែល​មិនដឹង​ក្ដី​អង្គុយ​ជិត​ ​ហើយ​សំដែងធម៌​ដល់​មាតុគ្រាម​លើស​ពី​ប្រាំ​ម៉ាត់​ ​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​មិន​សម្បី​បើ​អ្នក​ទាំងឡាយ​ឱ្យ​បុរស​ដែល​មិនដឹង​ក្ដី​អង្គុយ​ជិត​ ​ហើយ​សំដែងធម៌​ដល់​មាតុគ្រាម​លើស​ពី​ប្រាំ​ ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ឡើង​ទៅ​ទេ​។​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​ ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​ ​បេ​។​ ​ម្នាល​ ​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់