ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​មិនសមបើ​នឹង​ហ៊ាន​ ​ពោល​សរសើ​គុណ​ឧត្ដរិមនុស្ស​ធម៌​របស់​គ្នានឹងគ្នា​ ​ចំពោះ​ពួក​គ្រហស្ថ​ព្រោះហេតុតែ​ចង់​ឆ្អែត​ផ្ទៃ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​មិនបាន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ ​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ប្រាប់​ឧត្ដរិមនុស្ស​ធម៌​ ​ដល់​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​ព្រោះ​ឧត្ដរិមនុស្ស​ធម៌​នោះ​ភិក្ខុ​បាន​ពិតមែន​។​
 ​[​៣០៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​ ​បារាជិក​កណ្ឌ​សិក្ខាបទ​ទី១ហើយ​។​ ​ដែល​ហៅថា​ ​អនុបសម្បន្ន​នោះ​ ​គឺ​លើកលែងតែ​ភិក្ខុ​និង​ភិក្ខុនី​ចេញ​ ​ក្រៅអំពី​នោះ​ហៅថា​ ​អនុបសម្បន្ន​ទាំងអស់​។​
 [​៣០៧​]​ ​ដែល​ហៅថា​ ​ឧត្ដរិមនុស្ស​ធម្ម​(​១​)​ ​នោះ​ ​សំដៅយក​ឈាន១​ ​វិមោក្ខ១​ ​សមាធិ១​ ​សមា​បត្ដិ១​ ​ញាណទស្សនៈ១​ ​មគ្គ​ភាវនា១​ ​ផល​សច្ឆិកិរិយា១​ ​កិលេស​ប្ប​ហាន១​ ​ចិត្ដ​វិ​នី​វរ​ណៈ១​ ​សុញ្ញាគារ​អភិរតិ១​។​
 [​៣០៨​]​ ​បទ​ថា​ ​ឈាន​ ​គឺ​សំដៅយក​បឋមជ្ឈាន​ ​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​។​ ​បទ​ថា​ ​វិមោក្ខ​ ​គឺ​សំដៅយក​សុញ្ញ​ត​វិមោក្ខ​ ​
​(​១​)​ ​ពួក​ឧត្ដរិមនុស្ស​ធម្ម​នេះ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​ទី​ ​៤​ ​រួចហើយ​។​
ថយ | ទំព័រទី ៣១៧ | បន្ទាប់