ភូតគាម​វគ្គ​ ​សិក្ខាបទ​ទី​ ​១​


 [​៣៥៤​]​ ​សម័យ​នោះ​ ​ព្រះ​ភ​គ​វន្ដ​សម្ពុទ្ធ​ ​កាល​គង់នៅ​អ​គ្គា​ឡ​វ​ចេតិយ​ ​ទៀប​ក្រុង​អា​ឡ​វី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​នៅក្នុង​ក្រុង​អា​ឡ​វី​ ​កាល​ធ្វើ​នវកម្ម​ ​ក៏​កាប់​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ខ្លះ​ ​នូវ​ដើមឈើ​។​ ​មាន​ភិក្ខុ១រូប​នៅ​ក្រុង​អា​ឡ​វី​កាប់​ឈើមួយដើម​។​ ​មាន​ទេវតា១អង្គ​អាស្រ័យ​នៅ​លើ​ដើមឈើ​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោក​ចង់​ធ្វើ​ទីនៅ​របស់​ខ្លួន​ ​មិន​ត្រូវ​កាប់​ទីនៅ​របស់ខ្ញុំ​ទេ​។​ ​ភិក្ខុ​នោះ​មិន​អើពើ​ ​(​នឹង​ពាក្យ​ទេវតា​នោះ​)​ ​ក៏​ចេះតែ​កាប់​ឈើ​នោះ​ទៅ​ ​ក៏​ត្រូវ​ដៃ​ទារក​របស់​ទេវតា​នោះ​។​ ​វេលា​នោះ​ឯង​ ​ទេវតា​នោះ​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​ខ្លួន​អញ​ត្រូវ​សម្លាប់​ភិក្ខុ​នេះ​ក្នុង​ទីនេះ​។​ ​ខណៈនោះ​ឯង​ ​ទេវតា​នោះ​ត្រិះរិះ​ដូច្នេះ​វិញ​ថា​ ​ខ្លួន​អញ​សម្លាប់​ភិក្ខុ​នេះ​ក្នុង​ទីនេះ​ដោយ​អំពើ​ណា​ ​អំពើ​នេះ​មិន​សមគួរ​ដល់​ខ្លួន​អញ​សោះ​ឡើយ​ ​បើ​ដូច្នោះ​ ​អញ​ត្រូវ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សិន​។​ ​គ្រានោះ​ឯង​ ​ទេវតា​នោះ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់