ពូជ​កើត​ពី​មើម​ ​ឬឫស​ ​(​នោះ​សំដៅយក​)​ ​រមៀត​ ​ខ្ញី​ ​លំពាន់​ ​ប្រស់​ ​អាច់​ឆ្ពឹស​ ​រំដេង​ ​ស្បូវភ្លាំង​ ​និង​ក្រវាញជ្រូក​ ​មិន​តែប៉ុណ្ណោះ​ ​សូម្បី​វត្ថុ​ទាំងឡាយ​ដទៃ​ណា​កើត​ពី​មើម​ ​ឬឫស​ ​ដុះ​ពី​មើម​ ​ឬឫស​ ​វត្ថុ​ប៉ុណ្ណោះ​ឈ្មោះថា​ ​ពូជ​កើត​ពី​មើម​ ​ឬឫស​ ​(​ដូចគ្នា​)​។​ ​ដែល​ហៅថា​ ​ពូជ​កើត​ពីដើម​ ​(​នោះ​សំដៅយក​)​ ​ដើមពោធិ​ ​ដើម​ជ្រៃ​ ​ដើម​លៀប​ ​ដើម​ល្វា​ ​ដើម​ជ្រៃ​ក្រិ​ម​ ​ដើម​ក្រសាំង​ ​មិន​តែប៉ុណ្ណោះ​ ​សូម្បី​វត្ថុ​ទាំងឡាយ​ដទៃ​ណា​កើត​ពីដើម​ ​ដុះ​ពីដើម​ ​វត្ថុ​ប៉ុណ្ណោះ​ហៅថា​ពូជ​កើត​ពីដើម​។​ ​ដែល​ហៅថា​ ​ពូជ​កើត​ពី​ថ្នាំង​ ​(​នោះ​សំដៅយក​)​ ​អំពៅ​ ​ឫស្សី​ ​និង​បបុស​ ​មិន​តែប៉ុណ្ណោះ​ ​សូម្បី​វត្ថុ​ ​ទាំងឡាយ​ដទៃ​ណា​កើត​ពី​ថ្នាំង​ ​ដុះ​ពី​ថ្នាំង​ ​វត្ថុ​ប៉ុណ្ណោះ​ហៅថា​ពូជ​កើត​ពី​ថ្នាំង​។​ ​ដែល​ហៅថា​ ​ពូជ​កើត​ពី​ចុង​ ​ឬ​គល់​ ​(​នោះ​សំដៅយក​)​ ​ជីរលីងលាក់​ ​ស្លឹកគ្រៃ​ ​វល្លិ៍​អណ្ដាត​ត្រកួត​ ​ម្យ៉ាងទៀត​សូម្បី​វត្ថុ​ទាំងឡាយ​ណា​កើត​ពី​ចុង​ ​ឬ​គល់​ ​ដុះ​ពី​ចុង​ ​ឬ​គល់​ ​វត្ថុ​ប៉ុណ្ណោះ​ហៅថា​ពូជ​កើត​ពី​ចុង​ ​ឬ​គល់​ ​(​ដូចគ្នា​)​។​ ​ដែល​ហៅថា​ ​ពូជ​កើត​ពី​ពូជ​ ​(​នោះ​សំដៅយក​)​ ​
ថយ | ទំព័រទី ៣៥០ | បន្ទាប់