សិក្ខាបទ​ទី​ ​២​


 [​៣៥៨​]​ ​សម័យ​នោះ​ ​ព្រះ​ដ៏​ទ្រង់​យស​កាល​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ឯង​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​ប្រព្រឹត្ដ​អនាចារ​ដោយខ្លួនឯង​ ​កាល​ភិក្ខុ​សាកសួរ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ក៏​ពោល​បិទបាំង​នូវ​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​ ​(​គឺ​ពោល​ពាក្យ​បន្លែបន្លប់​)​ ​ទៅវិញ​ដោយ​ពាក្យ​ថា​ ​នរណា​ត្រូវ​អាបត្ដិ​ ​ត្រូវ​អាបត្ដិ​អ្វី​ ​ត្រូវ​អាបត្ដិ​ព្រោះ​វត្ថុ​អ្វី​ ​ត្រូវ​អាបត្ដិ​ដោយ​ប្រការ​ដូចម្ដេច​ ​លោក​ទាំងឡាយ​ពោល​ចំពោះ​បុគ្គល​ណា​ ​លោក​ទាំងឡាយ​ពោល​ថា​អ្វី​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​កាល​ភិក្ខុ​សាកសួរ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ហើយ​ ​មិនសមបើ​នឹង​ពោល​បិទបាំង​នូវ​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​ថា​ ​នរណា​ត្រូវ​អាបត្ដិ​ ​ត្រូវ​អាបត្ដិ​អ្វី​ ​ត្រូវ​អាបត្ដិ​ព្រោះ​វត្ថុ​អ្វី​ ​ត្រូវ​អាបត្ដិ​ដោយ​ប្រការ​ដូចម្ដេច​ ​លោក​ទាំងឡាយ​ពោល​ចំពោះ​បុគ្គល​ ​ណា​ ​លោក​ទាំងឡាយ​ពោល​ថា​អ្វី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សួរ​បញ្ជាក់​ទៅ​នឹង​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​ឆ​ន្ន​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់