[​៣៦៥​]​ ​កាលបើ​អញ្ញវាទកម្ម​ដែល​សង្ឃ​បាន​លើកឡើង​ហើយ​ ​ភិក្ខុ​(​ណាមួយ​)​ ​ដែល​ភិក្ខុ​កំពុង​សាកសួរ​ចំពោះ​វត្ថុ​ក្ដី​ ​ចំពោះ​អាបត្ដិ​ក្ដី​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ហើយ​មិន​ប្រាថ្នា​នឹង​ពោល​នូវ​វត្ថុ​ ​និង​អាបត្ដិ​នោះ​ ​មិន​ ​ប្រាថ្នា​នឹង​បើក​ឡើង​នូវ​វត្ថុ​ ​និង​អាបត្ដិ​នោះ​ ​ត្រឡប់ជា​ពោល​បិទបាំង​នូវ​ពាក្យ​ ​ដទៃ​ដោយ​ពាក្យ​ដទៃ​វិញ​ថា​ ​នរណា​ត្រូវ​អាបត្ដិ​។​ ​បេ​។​ ​លោក​ទាំង​ ​ឡាយ​ពោល​ដូចម្ដេច​ ​ភិក្ខុ​នោះ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​កាលបើ​វិហេសកកម្ម​ដែល​សង្ឃ​បាន​លើកឡើង​ហើយ​ ​ភិក្ខុ​ ​(​ណាមួយ​)​ ​ដែល​ភិក្ខុ​កំពុង​សាកសួរ​ចំពោះ​វត្ថុ​ក្ដី​ ​ចំពោះ​អាបត្ដិ​ក្ដី​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​មិន​ប្រាថ្នា​នឹង​ពោល​នូវ​វត្ថុ​ ​និង​អាបត្ដិ​នោះ​ ​មិន​ប្រាថ្នា​នឹង​បង្ហើប​នូវ​វត្ថុ​ ​និង​អាបត្ដិ​នោះ​ស្ងៀម​មិន​ស្ដី​ ​នាំ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៣៦៦​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​តែ​ពោល​នូវ​ពាក្យ​ដទៃ​ ​នាំ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ពោល​នូវ​ពាក្យ​ដទៃ​ ​នាំ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្ដីសំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​វិញ​ ​ហើយ​ពោល​នូវ​ពាក្យ​ដទៃ​ ​នាំ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្ដីសំគាល់​ថា​កម្ម​
ថយ | ទំព័រទី ៣៦០ | បន្ទាប់