[​៣៧២​]​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​ក្ដី​ ​តិះដៀល​ដោយខ្លួនឯង​ក្ដី​ ​នូវ​អនុបសម្បន្ន​បុគ្គល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​តិះដៀល​ ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​បង្អាប់​យស​ ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​បង្អាប់បង្អោន​ចំពោះ​ឧបសម្បន្ន​បុគ្គល​ ​ដែល​សង្ឃ​ ​មិនបាន​សន្មត​ឱ្យ​ជា​អ្នក​ក្រាល​សេនាសនៈ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចាត់​ចែ​ងនូវភ​ត្ដ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​បបរ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​ផ្លែឈើ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​បង្អែម​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែកចាយ​នូវ​វត្ថុ​មាន​ប្រមាណ​តិចតួច​ក្ដី​ ​ហើយ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​ក្ដី​ ​តិះដៀល​ដោយខ្លួនឯង​ក្ដី​ ​នូវ​ឧបសម្បន្ន​បុគ្គល​ក្ដី​ ​នូវ​អនុបសម្បន្ន​បុគ្គល​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​តិះដៀល​ ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​បង្អាប់​ដោយ​ ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​បង្អាប់បង្អោន​ចំពោះ​អនុបសម្បន្ន​បុគ្គល​ ​ដែល​សង្ឃ​បាន​សន្មត​ ​ឬ​ ​មិនបាន​សន្មត​ ​ឱ្យ​ជា​អ្នក​ក្រាល​នូវ​សេនាសនៈ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចាត់​ចែ​ងនូវភ​ត្ដ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​បបរ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​ផ្លែឈើ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​បង្អែម​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែកចាយ​នូវ​វត្ថុ​មាន​ប្រមាណ​តិចតួច​ក្ដី​ ​ហើយ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​ ​ឬ​តិះដៀល​ដោយខ្លួនឯង​ ​នូវ​ឧបសម្បន្ន​បុគ្គល​ក្ដី​ ​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់