ពាក្យ​ថា​ ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​នូវ​គ្រឿង​សេនាសនៈ​នោះ​ ​គឺ​មិនបាន​រើ​យក​មក​ទុកដាក់​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​គឺ​មិនបាន​ប្រើ​អ្នកដទៃ​ឱ្យ​រើ​យក​មក​ទុកដាក់​។​ ​ពាក្យ​ថា​ ​ឥត​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ហើយ​ដើរចេញ​ទៅ​ ​គឺ​កាលដែល​ភិក្ខុ​មិនបាន​ប្រាប់ភិក្ខុ​ផងគ្នា​ក្ដី​ ​សាមណេរ​ក្ដី​ ​ញោម​វត្ដ​ក្ដី​ ​ហើយ​ដើរកន្លង១​ ​លេឌ្ឌុបាត​(​១​)​ ​របស់​មជ្ឈិម​បុរស​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣៧៧​]​ ​របស់​សង្ឃ​ ​ភិក្ខុ​សំគាល់​ថា​របស់​សង្ឃ​ ​ហើយ​ដម្កល់​ទុក​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឱ្យ​ដម្កល់​ទុក​នៅក្នុង​ទីវាល​ ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ដោយខ្លួនឯង​។​ ​មិនបាន​ប្រើ​អ្នកដទៃ​ឱ្យ​រើ​យក​មក​ទុកដាក់​នូវ​គ្រឿង​សេនាសនៈ​នោះ​ឬមិន​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ហើយ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​របស់​សង្ឃ​ ​ហើយ​ដម្កល់​ទុក​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឱ្យ​ដម្កល់​ទុក​ក្នុង​ទី​ ​វាល​ ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុក​ដោយខ្លួនឯង​ ​មិនបាន​ប្រើ​អ្នកដទៃ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​គ្រឿង​សេនាសនៈ​នោះ​ ​ឬមិន​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ហើយ​ចេញ​ដើរទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​របស់​សង្ឃ​ ​
​(​១​)​ ​ចម្ងាយ​មួយ​បោះ​ដុំដី​ ​ដែល​មជ្ឈិម​បុរស​បោះចោល​ទៅ​ ​។​
ថយ | ទំព័រទី ៣៧២ | បន្ទាប់