ភិក្ខុ​ក្រាល​ដោយខ្លួនឯង​ ​ឬ​ប្រើ​គេ​ឱ្យ​ក្រាល​នូវ​កម្រាល​សម្រាប់​ដេក​ ​ក្នុង​ឧបចារ​វិហារ​ក្ដី​ ​ក្នុង​រោង​សម្រាប់​ឆាន់​ក្ដី​ ​ក្នុង​មណ្ឌប​ក្ដី​ ​ទៀប​គល់ឈើ​ក្ដី​ ​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យមក​ទុកដាក់​ ​មិនបាន​ប្រាប់​គេ​ឱ្យ​រើ​យមក​ទុកដាក់​នូវ​កម្រាល​សម្រាប់​ដេក​នោះ​ ​ឬ​ឥត​បាន​ប្រាប់​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ក្រាល​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​គេ​ឱ្យ​ក្រាល​ក្ដី​ ​នូវ​គ្រែ​ ​ឬ​តាំង​ក្នុង​វិហារ​ក្ដី​ ​ក្នុង​ឧបចារ​វិហារ​ក្ដី​ ​ក្នុង​រោង​សម្រាប់​ឆាន់​ក្ដី​ ​ក្នុង​មណ្ឌប​ក្ដី​ ​ទៀប​គល់ឈើ​ក្ដី​ ​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យមក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​គ្រែ​នឹង​តាំង​នោះ​ ​ឬ​ឥត​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​សង្ឃ​ទៅវិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​វិហារ​ ​ជា​របស់​បុគ្គល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​វិហារ​ជា​របស់​បុគ្គល​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​ជា​របស់​បុគ្គល​ ​គឺ​វិហារ​ដែល​ជា​របស់​បុគ្គល​នៃ​ភិក្ខុ​ដទៃ​ ​(​ដែល​មិនមែន​ជា​ ​វិស្សាសៈ​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​វិហារ​ជា​របស់​បុគ្គល​(​ដែល​ជាទី​ស្និទ្ធស្នាល​ ​នឹង​ខ្លួន​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​ ​។​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់