ឱ្យ​លាង​នូវ​ចីវរ​ចាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​និ​ងនិស្ស​គ្គិ​យ​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​ជ្រលក់​ ​ឱ្យ​បោក​ ​ឱ្យ​លាង​ ​នូវ​ចីវរ​ចាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ពីរ​ ​និ​ងនិស្ស​គ្គិ​យ​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​មិនមែន​ញាតិ​ ​ហើយ​ប្រើ់​ឱ្យ​បោក​នូវ​ចីវរ​ចាស់​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​បោក​ ​ឱ្យ​លាង​នូវ​ចីវរ​ចាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​និ​ងនិស្ស​គ្គិ​យ​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ជា​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​បោក​ ​ឱ្យ​ជ្រលក់​ ​នូវ​ចីវរ​ចាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​និ​ងនិស្ស​គ្គិ​យ​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​បោក​ ​ឱ្យ​លាង​ ​ឱ្យ​ជ្រលក់​នូវ​ចីវរ​ចាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ពីរ​ ​និ​ងនិស្ស​គ្គិ​យ​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​។​បេ​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ញាតិ​។​បេ​។​ ​ហើយ​ប្រើ​ឱ្យ​លាង​នូវ​ចីវរ​ចាស់​របស់​ភិក្ខុ​ឯទៀត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ប្រើ​ ​(​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​)​ ​ឱ្យ​លាង​សម្ព​ត់​និសីទនៈ​ ​និង​គ្រឿង​កម្រាល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ប្រើ​នាង​ភិក្ខុនី​ដែល​ជាឯក​តោ​ឧប្ប​សម្បន្នា
ថយ | ទំព័រទី ៣៨ | បន្ទាប់