សាមណេរី ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យអ្នកទាំងឡាយ ទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូរគ្នានឹងពួកសហធម្មិកទាំង៥ នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយទទួលយកចីវរអំពីដៃនាងភិក្ខុនី ដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា។
[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ មានអធិប្បាយក្នុងបឋមបារាជិកសិក្ខាបទរួចហើយ)។ នាងភិក្ខុនីដែលឥតមានជាប់ទងគន្លងអំពីចំណែកខាងមាតាក្ដី ចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ។ ស្រីដែលបាន ឧបសម្បទាអំពីសំណាក់ឧភតោសង្ឃ ហៅថានាងភិក្ខុនី។ បណ្ដាចីវរទាំង៦ ចីវរណាមួយ ដែលតូចបំផុតគួរល្មមភិក្ខុនឹងវិកប្បបាន ហៅថា ចីវរ។ ពាក្យថា វៀរលែងតែផ្លាស់ប្ដូរគ្នា សេចក្ដីថា លើកលែងតែចីវរដែលផ្លាស់ប្ដូរគ្នា។ ភិក្ខុទទួលយកចីវរ ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលទទួល ចីវរនោះ ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះចីវរនោះដល់ជំនុំសង្ឃ ឬគណៈ ឬបុគ្គល ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះចីវរយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន