[​៥​]​ ​(​បើ​លះ​ចីវរ​ដល់​គណៈ​)​ ​ភិក្ខុ​នោះ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​ច្រើន​អង្គ​ ​(​គឺ​ភិក្ខុ​បី​រូប​ ​ឬ​ពីរ​រូប​)​ ​ហើយ​ធ្វើ​ឧត្ដរាសង្គ​ឆៀង​ស្មា​ម្ខាង​សំពះ​ទៀប​បាទា​ ​ភិក្ខុ​ចាស់​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ប្រណម្យ​អញ្ជលី​ឡើង​ ​ពោល​នឹង​ភិក្ខុ​ទាំងនោះ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​នេះ​ចីវរ​របស់ខ្ញុំ​កន្លង​ដប់​ថ្ងៃ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​ហើយ​ ​ឥឡូវ​ ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​លះ​រួចហើយ​ ​ត្រូវ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​អង់អាច​ត្រូវ​ទទួល​អាបត្ដិ​ ​រួច​ត្រូវ​ឱ្យ​ចីវរ​ដែល​ភិក្ខុ​លះ​នោះ​ដោយ​ពាក្យ​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ស្ដាប់​ពាក្យ​ខ្ញុំ​ ​ចីវរ​នេះ​ ​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​លោក​បាន​លះបង់​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ហើយ​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ហើយ​ ​អស់លោក​ដ៏​មាន​អាយុ​ត្រូវ​ប្រគល់​ចីវរ​នេះ​ឱ្យទៅ​ភិក្ខុ​ឈ្មោះ​នេះ​វិញ​ចុះ​។​
 [​៦​]​ ​(​បើ​លះ​ដល់​បុគ្គល​)​ ​ភិក្ខុ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​មួយ​រូប​ ​ហើយ​ធ្វើ​ឧត្ដរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​រួច​អង្គុយច្រហោង​ប្រណម្យ​អញ្ជលី​ឡើង​ ​ហើយ​ពោល​នឹង​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​នេះ​ចីវរ​របស់ខ្ញុំ​ ​កន្លង​ដប់​ថ្ងៃហើយ​ ​ត្រូវតែ​លះបង់​ ​ឥឡូវ​ ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ដល់​លោក​
ថយ | ទំព័រទី ៦ | បន្ទាប់