ពាក្យ​ថា​ ​នាំមក​បវារណា​ ​គឺ​គ្រហស្ថ​ពោល​ថា​ ​លោកម្ចាស់​ត្រូវការ​ចីវរ​ប៉ុន្មាន​ចូរ​ទទួលយក​ប៉ុណ្ណោះ​ចុះ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​គប្បី​ត្រេកអរ​នឹង​ចីវរ​ ​ចំពោះ​ចីវរ​ដែលគេ​នាំមក​នោះ​ ​កំណត់​ត្រឹម​អន្ដរ​វាសក​ ​និង​ឧត្ដរាសង្គ​ ​គឺថា​ ​បើ​ចីវរ​ទាំង​បី​វិនាស​ទៅ​ហើយ​ ​ភិក្ខុ​គប្បី​ត្រេកអរ​ត្រឹមតែ​ចីវរ​ពីរ​ ​(​បើ​)​ ​ចីវរ​ពីរ​វិនាស​ទៅ​ ​ភិក្ខុ​គប្បី​ត្រេកអរ​ត្រឹមតែ​ចីវរ​មួយ​ ​(​បើ​)​ ​ចីវរ​វិនាស​ទៅ​តែមួយ​ ​ភិក្ខុ​កុំ​គប្បី​ត្រេកអរ​ ​(​នឹង​ចីវរ​ឯទៀត​)​ ​ឡើយ​។​ ​ពាក្យ​ថា​ ​បើ​ភិក្ខុ​ត្រេកអរ​ឱ្យ​លើស​ជាង​កំណត់​នោះ​ ​គឺ​ភិក្ខុ​សុំ​ចីវរ​លើស​ជាង​កំណត់​នោះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​សុំ​។​ ​ចីវរ​ដែល​បាន​មក​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​លះបង់​ចីវរ​នោះ​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចីវរ​នោះ​ ​ភិក្ខុ​គប្បី​លះបង់​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​ចីវរ​នេះ​ ​ខ្ញុំ​សូម​ពី​គហបតិ​មិនមែន​ជា​ញាតិ​ឱ្យ​លើស​ពី​កំណត់​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​ចីវរ​នេះ​ដល់​សង្ឃ​។​បេ​។​ ​គប្បី​ឱ្យ​។​បេ​។​ ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់