គឺ​ភិក្ខុ​នោះ​ឯង​។​ ​ពាក្យ​ថា​ ​គេ​មិនបាន​បវារណា​មុន​ ​គឺ​គេ​មិនទាន់​និយាយ​មុន​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​លោក​ត្រូវការ​ដោយ​ចីវរ​ដូចម្ដេច​ ​ខ្ញុំ​នឹង​ទិញ​ចីវរ​ដូចម្ដេច​ប្រគេន​លោក​។​ ​ពាក្យ​ថា​ ​ចូល​ទៅ​ ​គឺ​ទៅកាន់​ផ្ទះ​(​គេ​)​ ​ឬ​ចូល​ទៅ​រក​គេ​ក្នុង​ទីណា​មួយ​។​ ​ពាក្យ​ថា​ ​កំណត់​ចីវរ​ ​គឺ​ចីវរ​វែង​ក្ដី​ ​ធំ​ក្ដី​ ​សាច់​ជិត​ក្ដី​ ​សាច់​ម៉ត់​ក្ដី​។​ ​ពាក្យ​ថា​ ​ដោយ​ដម្លៃ​ចីវរ​នេះ​ ​គឺ​ដោយ​ដម្លៃ​ចីវរ​ដែល​តាំង​ឡើង​ចំពោះ​។​ ​ពាក្យ​ថា​ ​បែបយ៉ាង​នេះ​ក្ដី​ៗ​ ​គឺ​ចីវរ​វែង​ក្ដី​ ​ធំ​ក្ដី​ ​មានសាច់​ជិត​ក្ដី​ ​មានសាច់​ម៉ត់​ក្ដី​។​ ​ពាក្យ​ថា​ ​ទិញ​ ​គឺ​ប្ដូរ​គ្នា​។​ ​ពាក្យ​ថា​ ​ចូរ​ឱ្យ​ស្លៀកដណ្ដប់​ ​គឺ​ចូរ​ឱ្យ​។​ ​ពាក្យ​ថា​ ​ព្រោះ​អាស្រ័យ​សេចក្ដី​ចង់បាន​ចីវរ​ល្អ​ ​គឺជា​អ្នក​ត្រូវការ​ចីវរ​ល្អ​ ​ជា​អ្នក​ត្រូវការ​ចីវរ​មា​នដ​ម្លៃ​ច្រើន​។​ ​ទាយក​ទិញ​ចីវរ​វែង​ក្ដី​ ​ធំ​ក្ដី​ ​មានសាច់​ជិត​ក្ដី​ ​មានសាច់​ ​ម៉ត់​ក្ដី​ ​តាម​សម្ដី​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ប្រើ​ ​ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុ​ត្រូវ​លះ​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចីវរ​ ​ភិក្ខុ​ត្រូវ​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​ចីវរ​ខ្ញុំ​នេះ​ ​គេ​មិនបាន​បវារណា​មុន​ ​ខ្ញុំ​ចូល​ទៅ​រក​គហបតិ​មិនមែន​ជា​ញាតិ​ ​ហើយ​កំណត់​ចីវរ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ចីវរ​ដល់​លោក​ដ៏​មាន​អាយុ​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់