លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ទាំងនោះ​ថា​ ​ម្នាល​អាវុសោ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ចង់ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ចីវរ​ ​មែន​ឬ​។​ ​បុរស​ទាំងនោះ​ឆ្លើយ​ថា​ ​មែន​លោកម្ចាស់​ ​យើង​ទាំងឡាយ​បាន​គិត​យ៉ាងនេះ​ថា​ ​យើងខ្ញុំ​នឹង​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ស្លៀកដណ្ដប់​ចីវរ​ទាំងឡាយ​។​ ​ព្រះ​ឧប​នន្ទ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បើ​អ្នក​ទាំងឡាយ​ចង់ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ចីវរ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ដោយ​ចីវរ​បែបយ៉ាង​នេះ​ចុះ​ ​បើ​អាត្មា​មិន​ត្រូវ​ប្រើប្រាស់​ចីវរ​ទាំងឡាយ​ណា​ ​អាត្មា​នឹង​ស្លៀកដណ្ដប់​ចីវរ​ទាំងឡាយ​នោះ​ ​ដូចម្ដេច​បាន​។​ ​គ្រានោះ​ ​បុរស​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​សមណៈ​ទាំងឡាយ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​នេះ​មានប្រាថ្នា​ច្រើន​ ​មិន​មាន​សន្ដោស​ ​សមណៈ​ទាំងនេះ​ ​គេ​មិន​ងាយ​នឹង​ប្រគេន​ចីវរ​ទេ​ ​មិនសមបីបើ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ដែល​យើង​ទាំងឡាយ​មិនបាន​បវារណា​ជាមុន​ ​ហើយ​ចូល​មក​កំណត់​ចីវរ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ពាក្យ​បុរស​ទាំងនោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មានប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិនសមបើ​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ ​ដែលគេ​ឥត​បាន​បវារណា​មុន​ ​ហើយ​ចូល​ទៅ​រក​គហបតិ
ថយ | ទំព័រទី ៦៩ | បន្ទាប់