ពាក្យ​ថា​ ​ដោយ​ដម្លៃ​ចីវរ​ទាំងឡាយ​ ​គឺ​ដោយ​ដម្លៃ​ចីវរ​ដែល​ដំ​កល់​ក្នុង​ទី​ចំពោះមុខ​។​ ​ពាក្យ​ថា​ ​ទិញ​ ​គឺ​ ​ដូរ​។​ ​ពាក្យ​ថា​ ​នឹង​ឱ្យ​ស្លៀកដណ្ដប់​ ​គឺ​នឹង​ឱ្យ​។​ ​ពាក្យ​ថា​ ​បើ​ភិក្ខុ​នោះ​ ​គឺ​ដម្លៃ​ចីវរ​ដែល​ទាយក​ចំពោះ​ភិក្ខុ​រូប​ណា​ ​ហើយ​ដម្កល់​ទុក​ ​គឺ​ភិក្ខុ​រូប​នោះ​ឯង​។​ ​ពាក្យ​ថា​ ​គេ​មិនបាន​បវារណា​មុន​ ​គឺ​ទាយក​មិនបាន​និយាយ​មុន​ថា​ ​ទានប្រោស​ ​លោកម្ចាស់​ត្រូវការ​ចីវរ​បែប​ដូចម្ដេច​។​ ​យើង​ទាំងឡាយ​នឹង​ទិញ​ចីវរ​បែប​ដូចម្ដេច​ប្រគេន​លោកម្ចាស់​។​ ​ពាក្យ​ថា​ ​ចូល​ទៅ​ ​គឺ​ទៅកាន់​ផ្ទះ​ ​ឬ​ចូល​ទៅ​រក​គេ​ក្នុង​ទីណា​មួយ​។​ ​ពាក្យ​ថា​ ​កំណត់​ចីវរ​ ​គឺ​ចីវរ​វែង​ក្ដី​ ​ធំ​ក្ដី​ ​មាន​ ​សាច់​ជិត​ក្ដី​ ​មានសាច់​ម៉ត់​ក្ដី​។​ ​ពាក្យ​ថា​ ​ដោយ​ដម្លៃ​ចីវរ​ទាំងនេះ​ ​គឺ​ដម្លៃ​ចីវរ​ទាំងឡាយ​ដែល​ដំ​កល់​ក្នុង​ទី​ចំពោះមុខ​។​ ​ពាក្យ​ថា​ ​បែបយ៉ាង​នេះ​ផងៗ​ ​គឺ​ចីវរ​វែង​ក្ដី​ ​ធំ​ក្ដី​ ​មានសាច់​ជិត​ក្ដី​ ​មានសាច់​ម៉ត់​ក្ដី​។​ ​ពាក្យ​ថា​ ​ទិញ​ ​គឺ​ដូរ​។​ ​ពាក្យ​ថា​ ​ចូរ​ឱ្យ​ស្លៀកដណ្ដប់​ ​គឺ​ចូរ​ប្រគល់​ឱ្យ​។​ ​ពាក្យ​ថា​ ​អ្នក​ទាំងពីរ​ចូរ​រួបរួម​ជាមួយគ្នា​ ​គឺ​អ្នក​ទាំងពីរ​ ​ចូរ​រួបរួម​គ្នា​។​ ​ពាក្យ​ថា​ ​ព្រោះ​អាស្រ័យ​សេចក្ដី​ចង់បាន​ចីវរ​ល្អ​ ​គឺ​ភិក្ខុ​ ​មាន​សេចក្ដី​ត្រូវការ​ដោយ​ចីវរ​ស្អាត​ ​ត្រូវការ​ដោយ​ចីវរ​មា​នដ​ម្លៃ​ច្រើន​។​
ថយ | ទំព័រទី ៧២ | បន្ទាប់