សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ថា​ ​អ្នកណាមួយ​ជា​វេយ្យាវច្ចករ​(​១​)​ ​របស់​លោក​ដ៏​មាន​អាយុ​ ​មាន​ដែរ​ឬ​។​ ​សម័យ​នោះ​ ​ឧបាសក​ម្នាក់​បាន​ទៅកាន់​អារាម​ដោយមាន​កិច្ចការ​នីមួយ​។​ ​គ្រានោះ​ ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​បម្រើ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ឧបាសក​នេះឯង​ ​ជា​វេយ្យាវច្ចករ​របស់​ភិក្ខុ​ទាំងឡាយ​។​ ​ឯ​បម្រើ​នោះ​ក៏​ពន្យល់​ឧបាសក​នោះ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​វេយ្យាវច្ចករ​ដែល​លោក​ដ៏​មាន​អាយុ​ចង្អុរ​ប្រាប់​នោះ​ ​ខ្ញុំ​បាន​ពន្យល់​ហើយ​ ​សូម​លោក​ដ៏​មាន​អាយុ​ចូរ​ទៅ​រក​គេ​ចុះ​ ​វេយ្យាវច្ចករ​នោះ​នឹង​ឱ្យ​លោកម្ចាស់​ស្លៀកដណ្ដប់​ចីវរ​ ​ដោយ​កាល​ដ៏​គួរ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​មិនបាន​និយាយ​ពាក្យ​អ្វី​នីមួយ​នឹង​ឧបាសក​ឡើយ​។​ ​អាមាត្យ​ធំ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ថា​
​(​១​)​ ​អ្នកទទួល​ធ្វើការ​ខ្វល់ខ្វាយ​បម្រើ​ ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់