ក៏​ទិញ​ចីវរ​ប្រគេន​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​ហើយ​បាន​ទៅដល់​ ​(​និគម​នោះ​)​ ​ជា​ខាងក្រោយ​គេ​។​ ​មនុស្ស​ទាំងឡាយ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ឧបាសក​នោះ​ថា​ ​អ្នកជា​ម្ចាស់​ ​អ្នក​មក​ក្នុង​កាល​ជា​ខាងក្រោយ​គេ​ ​ព្រោះ​ហេតុអ្វី​ ​យើង​ឈ្នះ​អ្នក​ហាសិប​កហាបណៈ​ហើយ​។​ ​ទើប​ឧបាសក​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​មនុស្ស​ទាំងអម្បាល​នោះ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​សមណៈ​ទាំងឡាយ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុ​ត្ដ​អម្បាល​នេះ​ ​មាន​សេចក្ដីប្រាថ្នា​ធំ​ ​ឥតមាន​សន្ដោស​ ​មិន​ងាយ​អ្នកណា​នឹង​ធ្វើការ​ខ្វល់ខ្វាយ​បម្រើ​ដល់​សមណៈ​អម្បាល​នេះ​ទេ​ ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​កាលបើ​ឧបាសក​ពោល​ថា​ ​លោកម្ចាស់​ ​សូម​លោកម្ចាស់​បង្អង់​ក្នុងថ្ងៃនេះ​មួយថ្ងៃ​សិន​ ​មិន​គួរបើ​មិនព្រម​បង្អង់​ចាំ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ពាក្យ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​បន្ដុះ​បង្អាប់​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ណា​មានប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​កាលបើ​ឧបាសក​និយាយ​ថា​ ​លោកម្ចាស់​ ​សូម​លោកម្ចាស់​បង្អង់​ក្នុងថ្ងៃនេះ​មួយថ្ងៃ​សិន​ ​មិន​គួរបើ​មិនព្រម​បង្អង់​ ​ឱ្យ​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮថា​
ថយ | ទំព័រទី ៧៨ | បន្ទាប់