ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​ចោរ​ឥត​បាន​ប្លន់​យក​ទេ​ ​តែ​ភិក្ខុ​សំគាល់​ថា​ចោរប្លន់​យក​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មិនបាន​លះ​ចីវរ​ដែល​ត្រូវ​និ​ស្ស​គ្គិ​យ​ ​ហើយ​យក​មក​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​(​កាលបើ​ចីវរ​)​ ​មិនទាន់​កន្លង​ហួស​ដប់​ថ្ងៃ​ទេ​ ​ភិក្ខុ​សំគាល់​ថា​កន្លង​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​(​កាលបើ​ចីវរ​)​ ​មិនទាន់​កន្លង​ហួស​ដប់​ថ្ងៃ​ទេ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​(​កាលបើ​ចីវរ​)​ ​មិនទាន់​កន្លង​ហួស​ ​ដប់​ថ្ងៃ​ ​ហើយ​ភិក្ខុ​ក៏​សំគាល់​ថា​មិនទាន់​កន្លង​ទេ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​៨​]​ ​វារៈ​ដែល​មិន​ត្រូវ​អាបត្ដិ​នោះ​ ​គឺ​ភិក្ខុ​បាន​អធិដ្ឋាន​ ​បាន​វិកប្ប​ក្នុង​ខាងក្នុង​ដប់​ថ្ងៃ​ ​១​ ​ភិក្ខុ​បាន​លះ​ ​១​ ​ចីវរ​បាត់​ ​១​ ​ចីវរ​ខូច​ ​១​ ​ចីវរ​ភ្លើង​ឆេះ​ ​១​ ​ចីវរ​ចោរ​ដណ្ដើមយក​ ​១​ ​ចីវរ​ដែល​ភិក្ខុ​យក​ដោយ​សេចក្ដី​ស្និទ្ធស្នាល​ ​១​ ​ភិក្ខុ​ឆ្កួត​ ​១​ ​ភិក្ខុ​ដើម​បញ្ញ​ត្ដិ១​។​
 [​៩​]​ ​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​ប្រគល់​ចីវរ​ដែល​លះ​ ​ឱ្យទៅ​ភិក្ខុ​ ​(​ម្ចាស់​ចីវរ​)​ ​នោះ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ដែល​ជា​អ្នកមាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​លើកទោស​
ថយ | ទំព័រទី ៨ | បន្ទាប់