កាលបើ​ភិក្ខុ​ឈរ​ស្លៀ​មនៅ​ចំពោះមុខ​បួន​លើក​ ​ប្រាំ​លើក​ ​ប្រាំមួយ​លើក​ ​យ៉ាងច្រើន​ ​ញ៉ាំង​ចីវរ​នោះ​ឱ្យ​សម្រេច​បាន​ ​ការ​នេះ​ជាការល្អ​ ​បើ​ធ្វើ​ចីវរ​នោះ​ឱ្យ​សម្រេច​មិនបានទេ​ ​ហើយ​ភិក្ខុ​នោះ​ចេះតែ​ព្យាយាម​ឱ្យ​លើសអំពី​កំណត់​នោះ​ ​ទាល់តែបាន​ចីវរ​នោះ​មក​ ​ភិក្ខុ​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​បើ​ភិក្ខុ​ញ៉ាំង​ចីវរ​នោះ​ឱ្យ​សម្រេច​មិនបានទេ​ ​បម្រើ​នោះ​នាំ​ដម្លៃ​ចីវរ​មក​ដើម្បី​ភិក្ខុ​នោះ​ ​អំពីសំណាក់​អ្នកណា​ ​ភិក្ខុ​គប្បី​ទៅ​ខ្លួនឯង​ ​ឬ​ប្រើ​បម្រើ​ទៅ​ក្នុង​សំណាក់​អ្នកនោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​បញ្ជូន​ដម្លៃ​ចីវរ​ណា​ទៅ​ចំពោះ​ភិក្ខុ​រូប​ណា​ ​ដម្លៃ​ចីវរ​នោះ​ ​មិន​សម្រេចប្រយោជន៍​បន្ដិចបន្ដួច​ដល់​ភិក្ខុ​រូប​នោះ​ទេ​ ​អ្នក​ដ៏​មាន​អាយុ​ចូរ​ទារ​យក​របស់​ខ្លួន​វិញ​ចុះ​ ​ទ្រព្យរបស់​អ្នក​ទាំងឡាយ​ចូរ​កុំឱ្យ​វិនាស​ ​ការ​នេះ​ជា​សា​ម៉ី​ចិ​កម្ម​ ​(​សេចក្ដី​ប្រព្រឹត្ដ​គួរ​)​ ​ក្នុង​សិក្ខាបទ​នោះ​។​
 [​៧១​]​ ​ត្រង់​ពាក្យ​ថា​ ​ចំពោះ​ភិក្ខុ​មួយ​រូប​ ​សេចក្ដី​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុ​ ​គឺ​ធ្វើ​ភិក្ខុ​ឱ្យ​ជា​អារម្មណ៍​ ​មានប្រាថ្នា​ឱ្យ​ភិក្ខុ​ស្លៀកដណ្ដប់​ចីវរ​។​ ​អ្នកណាមួយ​សោយរាជ​សម្បត្ដិ​ ​អ្នកនោះ​ឈ្មោះថា​ ​ស្ដេច​។​ ​អ្នកណាមួយ​ ​គួរ​ទទួល​បាយ​នឹង​បៀរ​វត្ដ​របស់​ស្ដេច​ ​អ្នកនោះ​ឈ្មោះថា​ ​រាជអមាត្យ​។​ ​ជន​ជា​ព្រាហ្មណ៍​ដោយ​ជាតិ​ ​ឈ្មោះថា​ ​ព្រាហ្មណ៍​។​ ​ដែល​ហៅថា​ ​គហបតិ​ ​គឺ​ជន​ដ៏​សេស​ ​វៀរលែង​ស្ដេច​ ​រាជអមាត្យ​ ​និង​ព្រាហ្មណ៍​ចេញ
ថយ | ទំព័រទី ៨១ | បន្ទាប់