មិន​គប្បី​ឈរ​ ​(​ទៀត​)​ទេ​។​ ​កាលបើ​ភិក្ខុ​ព្យាយាម​ឱ្យ​លើស​ពី​កំណត់​នោះ​ ​ឱ្យ​ចីវរ​នោះ​សម្រេច​បាន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ព្យាយាម​ ​ចីវរ​ដែល​បាន​មក​ជា​និ​ស្ស​គ្គិ​យ​ ​ចីវរ​នោះ​ ​ភិក្ខុ​ត្រូវ​លះ​ដល់​សង្ឃ​ក្ដី​ ​ដល់​គណៈ​ក្ដី​ ​ដល់​បុគ្គល​ក្ដី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចីវរ​នោះ​ ​ភិក្ខុ​គប្បី​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​ចីវរ​នេះ​ ​ខ្ញុំ​ឱ្យ​សម្រេច​បាន​ដោយ​ទារ​លើស​ពី៣ដង​ ​ដោយ​ឈរ​លើស​ពី៦ដង​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​លោក​ដ៏​មាន​អាយុ​។​ ​បើ​ភិក្ខុ​ឱ្យ​ចីវរ​នោះ​សម្រេច​មិនបានទេ​ ​ថ្លៃ​ចីវរ​ដែលគេ​នាំមក​ដើម្បី​ភិក្ខុ​នោះ​អំពីសំណាក់​បុគ្គល​ណា​ ​ភិក្ខុ​គប្បី​ទៅ​ក្នុង​សំណាក់​បុគ្គល​នោះ​ខ្លួនឯង​ក្ដី​ ​ប្រើ​បម្រើ​ឱ្យទៅ​ក្ដី​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​បញ្ជូន​ដម្លៃ​ចីវរ​ណា​ទៅ​ចំពោះ​ភិក្ខុ​ ​ដម្លៃ​ចីវរ​នោះ​មិន​សម្រេចប្រយោជន៍​បន្ដិចបន្ដួច​ដល់​ភិក្ខុ​នោះ​ទេ​ ​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចូរ​តឿនទារ​យក​របស់​ខ្លួន​ចុះ​ ​ទ្រព្យរបស់​អ្នក​ទាំងឡាយ​ ​ចូរ​កុំឱ្យ​វិនាស​។​ ​ពាក្យ​ថា​ ​ការ​នេះ​ជា​សា​ម៉ី​ចិ​កម្ម​ក្នុង​សិក្ខាបទ​នោះ​ ​គឺថា​ការ​នេះ​ ​ជាស​ភាព​ដ៏​សមគួរ​តាម​ធម៌​ក្នុង​សិក្ខាបទ​នោះ​។​
 ​[​៧២​]​ ​ភិក្ខុ​ទារ​លើស​ពី៣ដង​ ​ឈរ​លើស​ពី៦ដង​ ​មាន​សេចក្ដីសម្គាល់​ថា​លើស​មែន​ ​(​ហើយ​)​ ​ឱ្យ​ចីវរ​នោះ​សម្រេច​បាន​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់