សិក្ខាបទ​ទី​ ​៣​


 [​៨២​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​បុញ្ញសិរី​ ​ព្រះអង្គ​គង់​ក្នុង​វត្ដ​ព្រះ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឃាត់​ហាម​មិន​ឱ្យ​ភិក្ខុ​ប្រើ​គេ​ឲ្យ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ ​ក៏​នាំគ្នា​ប្រើ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ដូច្នោះ​ ​តែ​លាយ​ដោយ​រោម​ចៀម​សបន្ដិ​ចត្រង់​ជាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​អ្នកមាន​ប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិនសមបើ​ ​នឹង​ទៅ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ដូច្នោះ​ ​ហើយ​យក​រោម​ ​ចៀម​សលាយ​បន្ដិច​ត្រង់​ជាយ​ប៉ុណ្ណោះទេ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​ ​នោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​មាន​ព្រះបន្ទូល​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​អ្នកប្រើ​ឱ្យ​គេ​ធ្វើ​ ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ដូច្នោះ​ ​ហើយ​លាយ​រោម​ចៀម​សបន្ដិច​ ​ត្រង់​ជាយ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​ ​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​
ថយ | ទំព័រទី ៩៤ | បន្ទាប់