ម្នាល​បុរស​សោះសូន្យ​ ​ហេតុ​ដូចម្ដេច​ ​បាន​ជាពួក​អ្នក​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​ ​រោមចៀម​ខ្មៅ​សុទ្ធ​ដូច្នោះ​ ​ហើយ​លាយ​រោម​ចៀម​សបន្ដិ​ចត្រង់​ជាយ​ដូច្នោះ​ ​ម្នាល​បុរស​សោះសូន្យ​ ​អំពើ​នេះ​ ​មិនមែន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​អ្នក​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​អ្នក​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សម្ដែង​ឡើង​នូវ​សិក្ខាបទ​ ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​កាល​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី​ ​គប្បី​កាន់​យក​រោមចៀម​ខ្មៅ​សុទ្ធ​ពីរ​ភាគ​ ​រោមចៀម​សភាគ​ទីបី​ ​(​១​ ​ភាគ​)​ ​រោមចៀម​ក្រហម​ភាគ​ទី៤​ ​(​១​ ​ភាគ​)​។​ ​បើ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី​ ​មិន​កាន់​យក​រោមចៀម​ខ្មៅ​សុទ្ធ​ពីរ​ភាគ​ ​រោមចៀម​សភាគ​ទីបី​ ​រោមចៀម​ក្រហម​ភាគ​ទី​បួន​ទេ​ ​សន្ថ័ត​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៨៣​]​ ​សន្ថ័ត​ដែល​ធ្វើជា​ដំបូង​ ​ហៅថា​ ​សន្ថ័ត​ថ្មី​។​ ​គ្រឿង​កម្រាល​ ​ដែល​មិនបាន​ត្បាញ​ ​គេ​ស្មាច់​សម្រេច​តែម្ដង​ ​ហៅថា​ ​សន្ថ័ត​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​ឱ្យ​គេ​ធ្វើ​ ​គឺ​ធ្វើ​ឯង​ក្ដី​ ​ប្រើ​ឱ្យ​គេ​ធ្វើ​ក្ដី​។​ ​ពាក្យ​ថា​ ​គប្បី​កាន់​យក​រោមចៀម​ខ្មៅ​សុទ្ធ​ពីរ​ភាគ​នោះ​ ​គឺ​ភិក្ខុ​ត្រូវ​ថ្លឹង​រោមចៀម​ខ្មៅ​សុទ្ធ​ពីរ​ ​ជញ្ជីង​ ​ហើយ​សឹម​កាន់​យក​។​ ​ពាក្យ​ថា​ ​រោមចៀម​សភាគ​ទីបី​នោះ​
ថយ | ទំព័រទី ៩៥ | បន្ទាប់