អរិយសាវកនោះ តែងសោយនូវសុខវេទនាដែរ តែមិនប្រកបដោយកិលេស សោយនូវវេទនានោះផង តែងសោយនូវទុក្ខវេទនាដែរ តែមិនប្រកបដោយកិលេស សោយនូវវេទនានោះផង រមែងសោយនូវអទុក្ខមសុខវេទនាដែរ តែមិនប្រកបដោយកិលេស សោយនូវវេទនានោះផង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹងនេះហើយ ដែលហៅថា ជាអ្នកមិនប្រកបដោយជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ តថាគត ពោលថា ជាអ្នកមិនប្រកបដោយទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេង ៗ គ្នា របស់អរិយសាវក អ្នកចេះដឹង និងបុថុជ្ជន អ្នកមិនចេះដឹង។
[១៥] អរិយសាវកនោះ ប្រកបដោយបញ្ញា ជាពហុស្សូត រមែងមិនសោយវេទនា ជាសុខខ្លះ ជាទុក្ខខ្លះ មួយវិញទៀត