ធ្វេសប្រហែស នឹងចេតោសមាធិមិនមាននិមិត្តឡើយ ចូរដំកល់ចិត្ត ក្នុងចេតោសមាធិមិនមាននិមិត្ត ចូរធ្វើចិត្ត ឲ្យអារម្មណ៍មានតែមួយ ក្នុងចេតោសមាធិ មិនមាននិមិត្ត ចូរដំកល់ចិត្ត ក្នុងចេតោសមាធិមិនមាននិមិត្ត។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ក៏ដល់នូវចេតោសមាធិមិនមាននិមិត្ត ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណាថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចអភិញ្ញាធំ។ អ្នកផងគួរនិយាយចំពោះសាវកនោះ គឺខ្ញុំថា សាវក ដែលព្រះសាស្តា ទ្រង់អនុគ្រោះហើយ សម្រេចអភិញ្ញាធំ។
[១៦៦] គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់អំពីវត្តជេតពន ស្រាប់តែប្រាកដ ក្នុងតាវត្តិង្សទេវលោក ដូចបុរសមានកម្លាំង លានូវដៃ ដែលបត់ ឬបត់ នូវដៃដែលលា។ គ្រានោះឯង សក្កទេវានមិន្ទ
[១៦៦] គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់អំពីវត្តជេតពន ស្រាប់តែប្រាកដ ក្នុងតាវត្តិង្សទេវលោក ដូចបុរសមានកម្លាំង លានូវដៃ ដែលបត់ ឬបត់ នូវដៃដែលលា។ គ្រានោះឯង សក្កទេវានមិន្ទ