សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះធម៌ ជាទីពឹង ប្រពៃណាស់។ បេ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់ នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។
[១៧៣] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០អង្គ។ បេ។
[១៧៣] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០អង្គ។ បេ។