បានជាសញ្ញា និងវេទនា ហៅថាចិត្តសង្ខារ។ ម្នាលគហបតី ខ្យល់ដង្ហើមចេញចូល ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយកាយ ព្រោះហេតុនោះ បានជាខ្យល់ដង្ហើមចេញចូល ហៅថាកាយសង្ខារ។ ម្នាលគហបតី បុគ្គលត្រិះរិះ ពិចារណាជាមុនហើយ ទើបបញ្ចេញ នូវវាចាជាខាងក្រោយ ព្រោះហេតុនោះ បានជាសេចក្តីត្រិះរិះ និងសេចក្តីពិចារណា ហៅថាវចីសង្ខារ។ សញ្ញា និង វេទនា ប្រព្រឹត្តទៅក្នុងចិត្ត ធម៌ទាំងនុ៎ះឯង ជាប់ចំពោះដោយចិត្ត ព្រោះហេតុនោះ បានជា សញ្ញា និងវេទនា ហៅថាចិត្តសង្ខារ។
[២០៥] ចិត្តគហបតីពោលថា ប្រពៃហើយ។ បេ។ ក៏សួរនូវប្រស្នាថា បពិត្រព្រះករុណាដ៏ចំរើន ចុះការចូលសញ្ញាវេទយិតនិរោធ(១) ដោយប្រការដូចម្តេច។ ម្នាលគហបតី ភិក្ខុដែលចូលសញ្ញាវេទយិតនិរោធ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ចូលនូវសញ្ញាវេទយិតនិរោធក្តី ថាអាត្មាអញ កំពុងចូលនូវសញ្ញាវេទយិតនិរោធក្តី ថាអាត្មាអញ បានចូលហើយ នូវសញ្ញាវេទយិតនិរោធក្តី។ ព្រោះថា ចិត្តឯណា តែងបង្អោនទៅ ដើម្បីជាបុគ្គលមានសភាព(២) ដូច្នោះ ចិត្តនោះឯង ភិក្ខុនោះ បានចំរើនហើយក្នុងកាលមុន។

(១) សេចក្តីរលត់ នៃសញ្ញា និងវេទនា។ (២) បង្អោនទៅដើម្បីមិនឲ្យមានចិត្ត គឺមិនឲ្យមានសញ្ញា និងវេទនានោះឯង។