ដូចពួកសមណព្រាហ្មណ៍បរិព្វាជក ជាអន្យតិរ្ថិយ (ដែលចូលមកជាសាវក) របស់តថាគត តថាគត សំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់សមណព្រាហ្មណ៍ទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា (តថាគតគិតថា) នឹងធ្វើម្តេចហ្ន៎ ទើបពួកសត្វដឹងច្បាស់នូវ ធម៌ សូម្បីតែមួយបទ ការដឹងច្បាស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់សមណព្រាហ្មណ៍បរិព្វាជកទាំងនោះ។
[២៤៩] លុះព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ក៏សរសើរ ព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ សូមព្រះអង្គ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ ។ ចប់ សូត្រ ទី៧។
[២៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះ គាមណីឈ្មោះ អសិពន្ធកបុត្ត