សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង ដោយអនេកបរិយាយ។ ឯអញ បានសំឡាប់សត្វ តាមតែប្រទះ សត្វដែលអញសំឡាប់ទាំងប៉ុន្មាន អំពើនោះ មិនល្អ អំពើនោះ មិនប្រពៃទេ អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះជាបច្ច័យជាមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវបាណាតិបាតនោះចេញផង វៀរចាកបាណាតិបាតតទៅទៀតផង។ ឯការលះបង់បាបកម្មនុ៎ះ រមែងមានដោយអាការ យ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[២៥៨] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកអទិន្នាទានផង ដោយអនេកបរិយាយ។ ឯអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ តាមតែ
[២៥៨] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកអទិន្នាទានផង ដោយអនេកបរិយាយ។ ឯអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ តាមតែ
