​ប្រទះ​ ​ទ្រព្យ​ដែល​អញ​ ​បាន​កាន់​យក​ហើយ​ទាំងប៉ុន្មាន​ ​អំពើនោះ​ ​មិនល្អ​ ​អំពើនោះ​ ​មិន​ប្រពៃ​ទេ​ ​អញ​មុខ​ជា​មាន​សេចក្តី​ក្តៅក្រហាយ​ ​ព្រោះ​កម្ម​នោះ​ ​ជា​បច្ច័យ​ជាមិនខាន​ ​បាបកម្ម​នោះ​ ​អញ​មិនមែន​ជា​មិន​ធ្វើ​ឡើយ​។​ ​លុះ​សាវក​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​លះបង់​នូវ​អទិន្នាទាន​នោះ​ចេញ​ផង​ ​វៀរចាក​អទិន្នាទាន​តទៅទៀត​ផង​។​ ​ឯកា​រលះ​បង់​បាបកម្ម​នុ៎ះ​ ​រមែង​មាន​ដោយ​អាការ​យ៉ាងនេះ​ ​ការ​កន្លង​ផុត​បាបកម្ម​នុ៎ះ​ ​រមែង​មាន​ ​ដោយ​អាការ​យ៉ាងនេះ​។​ ​
 [​២៥៩​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​តែង​បន្ទោស​ ​បន្តុះ​បង្អាប់​ ​នូវ​កា​មេ​សុ​មិច្ឆាចារ​ផង​ ​សំដែង​ប្រាប់​ថា​ ​ចូរ​អ្នក​ទាំងឡាយ​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ផង​ ​ដោយ​អនេកបរិយាយ​។​ ​ឯ​អញ​បាន​សន្សំ​ការប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​តាមតែ​ប្រទះ​ ​ការប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​អញ​សន្សំ​ទាំងប៉ុន្មាន​ ​អំពើនោះ​ ​មិនល្អ​ ​អំពើនោះ​ ​មិន​ប្រពៃ​ទេ​ ​អញ​ ​មុខ​ជា​មាន​សេចក្តី​ក្តៅក្រហាយ​ ​ព្រោះ​កម្ម​នោះ​ ​ជា​បច្ច័យ​មិនខាន​ ​បាបកម្ម​នោះ​ ​
ថយ | ទំព័រទី ២៦២ | បន្ទាប់