អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវកាមេសុមិច្ឆាចារនោះផង វៀរចាកកាមេសុមិច្ឆាចារតទៅទៀតផង។ ឯការលះបង់នូវបាបកម្មនុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។
[២៦០] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង ដោយអនេកបរិយាយ។ ឯអញ បាននិយាយកុហក តាមតែប្រទះ ពាក្យដែលអញ បាននិយាយកុហកទាំងប៉ុន្មាន ពាក្យនោះ មិនល្អ ពាក្យនោះ មិនប្រពៃទេ អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់ នូវមុសាវាទនោះផង វៀរចាកមុសាវាទតទៅទៀតផង។ ឯការលះបង់បាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។