[២៦១] សាវកនោះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត លះបង់ អទិន្នាទាន វៀរចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទ វៀរចាកមុសាវាទ លះបង់បិសុណាវាចា វៀរចាកបិសុណាវាចា លះបង់ផរុសវាចា វៀរចាកផរុសវាចា លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ លះបង់អភិជ្ឈា មិនមានអភិជ្ឈា លះបង់ព្យាបាទប្រទូស្ត មានចិត្តមិនព្យាបាទ លះបង់មិច្ឆាទិដ្ឋិ មានចិត្តជាសម្មាទិដ្ឋិ។ ម្នាលគាមណី លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ក៏ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា។
