​ទិសទី​ ​៤​ ​ដូចគ្នា​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ដោយ​យក​ខ្លួន​មក​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​គាម​ណី​ ​បុរស​អ្នក​ផ្លុំស័ង្ខ​ ​ដ៏​មាន​កម្លាំង​ ​តែង​ញុំាង​ជន​ក្នុង​ទិស​ទាំង​ ​៤​ ​ឲ្យដឹង​បាន​ ​ដោយ​មិន​លំបាក​ ​យ៉ាងណាមិញ​។​ ​ម្នាល​គាម​ណី​ ​កាលបើ​ឧបេក្ខា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​យ៉ាងនេះ​ហើយ​ ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ហើយ​ ​កាមាវចរ​កម្ម​ឯណា​ ​ដែល​បុគ្គល​ធ្វើ​ត្រូវ​ប្រមាណ​ ​កម្ម​នោះ​ ​មិន​ក្រាញ​នៅតែ​ត្រឹម​រូបា​រូបាវចរ​កម្ម​ប៉ុណ្ណោះ​ ​មិន​ឋិតនៅ​តែត្រឹម​រូបា​រូបាវចរ​កម្ម​ប៉ុណ្ណោះទេ​ ​ក៏​យ៉ាងនោះ​ដែរ​ ​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​ជា​សាវក​របស់​និគ្រន្ថ​ ​ក៏​សរសើរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​ភ្លឺច្បាស់​ណាស់​ ​ព្រះអង្គ​ ​ភ្លឺច្បាស់​ណាស់​ ​ព្រះអង្គ​។​ ​បេ​។​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ ​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​ ​ ​ចប់​ ​សូត្រ​ ​ទី​ ​៨​ ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់