[​២៦២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​ ​ទ្រង់​ស្តេច​ទៅដល់​ក្រុង​នា​ឡ​ន្ទា​។​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​បា​វា​រិក​ម្ព​វន​ ​ជិត​ក្រុង​នា​ឡ​ន្ទា​នោះ​។​ ​សម័យ​នោះ​ឯង​ ​ក្រុង​នា​ឡ​ន្ទា​ ​កើត​ទុរ្ភិក្ស​ ​អ្នកស្រុក​មាន​សេចក្តី​ធុញថប់​ ​ដោយហេតុ​ពីរ​យ៉ាង​(​១​)​ ​មាន​ឆ្អឹង​ស​ដេរដាស​(​២​)​ ​មាន​សំទូង​ដូចជា​ស្លាក​(​៣​)​ ​។​ ​សម័យ​នោះ​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​ក៏​អាស្រ័យ​នៅ​ជិត​ក្រុង​នា​ឡ​ន្ទា​ដែរ​ ​ព្រមដោយ​និគ្គណ្ឋ​បរិស័ទ​ជាច្រើន​។​ ​គ្រានោះ​ ​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​ជា​សាវក​របស់​និគ្រន្ថ​ ​ចូល​ទៅ​រក​និគ្គណ្ឋ​នាដ​បុត្ត​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​និ​គ​ណ្ឋ​នាដ​បុត្ត​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​ក៏​ពោល​ដូច្នេះ​ថា​ ​ម្នាល​គាម​ណី​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​លើក​វាទៈ​ ​របស់​សមណគោតម​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​នឹង​ខ្ចរខ្ចាយ​សាយ​ឡើង​ដល់​អ្នក​ ​យ៉ាងនេះ​ថា​
​(​១​)​ ​ធុញថប់​ដោយហេតុ២យ៉ាង​ ​គឺ​ ​ធុញថប់​ថា​ ​យើង​នឹង​រស់​ដែរ​ឬ​ ​១​ ​ធុញថប់​ថា​ ​យើង​នឹង​មិន​រស់​ទេ​ ​១​។​ ​(​២​)​ ​មនុស្ស​អ្នកស្រុក​នា​ឡ​ន្ទា​ ​អត់បាយ​ ​ស្លាប់​ចោល​ឆ្អឹង​ស​ដេរដាស​។​ ​(​៣​)​ ​សំទូង​ដែលគេ​ស្ទូង​ ​ក៏​មិន​លូតលាស់​ល្អ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់