​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​បាន​លើក​វាទៈ​ ​របស់​សមណគោតម​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​។​ ​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​ឲ្យ​ខ្ញុំ​លើក​វាទៈ​ ​របស់​សមណគោតម​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ថាដូចម្តេច​។​ ​ម្នាល​គាម​ណី​ ​អ្នក​ចូរ​មក​ ​ចូរ​អ្នក​ចូល​ទៅ​រក​សមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​សួរ​សមណគោតម​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​តែង​ពណ៌នា​ ​នូវ​សេចក្តី​អាណិត​ ​ពណ៌នា​ ​នូវ​ការ​រក្សា​ ​ពណ៌នា​នូវ​សេចក្តី​អនុគ្រោះ​ ​ដល់​ត្រកូល​ទាំងឡាយ​ ​ដោយ​អនេកបរិយាយ​ ​មិនមែនទេ​ឬ​។​ ​ម្នាល​គាម​ណី​ ​បើ​អ្នក​សួរ​យ៉ាងនេះ​ហើយ​ ​សមណគោតម​ ​មុខ​ជា​ដោះស្រាយ​យ៉ាងនេះ​ថា​ ​យ៉ាងហ្នឹងហើយ​ ​គាម​ណី​ ​ព្រះ​តថាគត​ ​តែង​ពណ៌នា​នូវ​សេចក្តី​អាណិត​ ​ពណ៌នា​នូវ​ការ​រក្សា​ ​ពណ៌នា​នូវ​ការ​អនុគ្រោះ​ ​ដល់​ត្រកូល​ទាំងឡាយ​ ​ដោយ​អនេកបរិយាយ​មែន​។​ ​អ្នក​ត្រូវ​និយាយ​នឹង​សមណគោតម​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ដូច្នោះ​ ​ម្តេច​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​ជាច្រើន​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ក្រុង​នា​ឡ​ន្ទា​ ​ដែល​កំពុង​កើត​ទុរ្ភិក្ស​ ​អ្នកស្រុក​មាន​សេចក្តី​ធុញថប់​ ​ដោយហេតុ​ពីរ​យ៉ាង​ ​មាន​ឆ្អឹង​ស​ដេរដាស​ ​មាន​សំទូង​ដូចជា​ស្លាក​ ​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់