(ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។ ម្នាលគាមណី សមណគោតម បើអ្នកសួរប្រស្នា មានចុងបែកជាពីរ បែបនេះហើយ ប្រាកដជាមិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន គឺថានឹងលេបទៅស្លាក់ ខ្ជាក់ទៅស្លែងពុំខានឡើយ។
[២៦៣] អសិពន្ធកបុត្តគាមណី ទទួលស្តាប់ពាក្យរបស់និគ្គណ្ឋនាដបុត្តថា ករុណា លោកម្ចាស់ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំនិគ្គណ្ឋនាដបុត្ត ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងពណ៌នា នូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែនឬ។ យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគត តែងពណ៌នា នូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែន។