បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ម្តេចក៏ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃជាច្រើន ត្រាច់ទៅកាន់ចារិក ក្នុងក្រុងនាឡន្ទា ដែលកំពុងកើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង មានឆ្អឹងសដេរដាស មានសំទូងដូចជាស្លាក (ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។
[២៦៤] ម្នាលគាមណី តថាគតរឭកឃើញ ៩១ កប្ប រាប់អំពីភទ្រកប្បនេះ (ទៅក្រោយវិញ) តថាគត មិនឃើញត្រកូលណាមួយ ដែលធ្លាប់គេបៀតបៀន ព្រោះតែឲ្យទានបាយឆ្អិនស្រាប់ឡើយ។ ដែលពិតនោះ គឺត្រកូលទាំងឡាយឯណា ស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន សម្បូរមាសប្រាក់ សម្បូរគ្រឿងឧបករណ៍ សម្បូរទ្រព្យ និងស្រូវ ត្រកូលទាំងអស់នោះ សុទ្ធតែថ្កុំថ្កើង ដោយសារឲ្យទានផង