ថ្កុំថ្កើងដោយសារសច្ចៈធម៌ផង ថ្កុំថ្កើងដោយសារការសង្រួមផង។ ម្នាលគាមណី ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាង ដែលប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ គឺ ត្រកូលដល់នូវការបៀតបៀនអំពីព្រះរាជា ១ ត្រកូលដល់នូវការបៀតបៀនអំពីចោរ ១ ត្រកូលដល់នូវការបៀតបៀនអំពីភ្លើង ១ ត្រកូលដល់នូវការបៀតបៀនអំពីទឹក ១ ទ្រព្យ ដែលត្រកូលកប់ទុក វិនាសបាត់ចាកកន្លែង ១ ការងារដែលត្រកូលប្រកបខុស រមែងវិនាសទៅ ១ សេចក្តីបាក់បែកត្រកូល កើតឡើងក្នុងត្រកូល ១ បុគ្គលឯណា រោយរាយ ខ្ជះខ្ជាយ បំផ្លាញភោគសម្ប័ទ ភោគសម្ប័ទ របស់បុគ្គលនោះ ជារបស់មិនទៀង ១ គ្រប់ជា ៨។ ម្នាលគាមណី នេះឯង ជាហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។ ម្នាលគាមណី កាលបើហេតុមាន ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះហើយ បុគ្គលឯណា និយាយចំពោះតថាគត យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។ ម្នាលគាមណី បុគ្គលនោះ បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ
