នឹងធ្លាក់ទៅក្នុងនរក ដូចគេនាំយកទៅទំលាក់ចោល។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ ។ ចប់ សូត្រ ទី៩ ។
[២៦៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកឡន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង អន្តរាកថា(១) នេះ កើតឡើង ដល់ពួកជន ដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិស័ទ ខាងក្នុងព្រះរាជវាំងថា មាស និងប្រាក់ គួរដល់ពួកសមណសក្យបុត្តយ៍ ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរ ចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន ។

(១) អន្តរាកថា គឺពាក្យជាចន្លោះនៃគុណធម៌ មានកម្មដ្ឋានមនសិការ ឬបាលី និងអដ្ឋកថា ជាដើម។ អដ្ឋកថា។