[២៦៦] សម័យនោះ គាមណីឈ្មោះ មណិចូឡកៈ អង្គុយក្នុងបរិស័ទនោះដែរ។ ទើបមណិចូឡកគាមណី និយាយនឹងបរិស័ទនោះ ដូច្នេះថា អស់លោកទាំងឡាយ លោកទាំងឡាយ កុំនិយាយយ៉ាងហ្នឹងឡើយ មាស និងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ ជាអ្នកលះចោលកែវមណី និងមាសហើយ ប្រាសចាកមាសប្រាក់ហើយ។ មណិចូឡកគាមណី ក៏មិនអាចញុំាងបរិស័ទនោះ ឲ្យយល់បានសោះ ។
[២៦៧] គ្រានោះ មណិចូឡកគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះមណិចូឡកគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន