​[​២៦៨​]​ ​អើ​គាម​ណី​ ​អ្នក​ដោះស្រាយ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ពោល​ត្រូវ​តាម​ពាក្យ​តថាគត​ផង​ ​មិន​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ដោះស្រាយ​នូវ​ធម៌​ ​សមគួរ​ដល់​ធម៌​ផង​ ​លំនាំ​ពាក្យ​តូច​ធំ​ណាមួយ​ ​ជា​ពាក្យ​ប្រកបដោយ​ធម៌​ ​មិនដល់​នូវ​ហេតុ​គប្បី​តិះដៀល​ផង​។​ ​ម្នាល​គាម​ណី​ ​មាស​ ​និង​ប្រាក់​ ​មិន​សមគួរ​ ​ដល់​ពួក​សមណ​សក្យបុត្តិយ៍​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​មិន​ត្រេកអរ​ ​ចំពោះ​មាស​ ​និង​ប្រាក់​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​មិន​ទទួល​មាស​ ​និង​ប្រាក់​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​លះ​ចោល​កែវមណី​ ​និង​មាស​ហើយ​ ​ប្រាសចាក​មាស​ ​និង​ប្រាក់​ហើយ​។​ ​ម្នាល​គាម​ណី​ ​មាស​ ​និង​ប្រាក់​ ​គួរ​ដល់​បុគ្គល​ណា​ ​កាមគុណ​ ​៥​ ​ក៏​គួរ​ដល់​បុគ្គល​នោះ​ ​កាមគុណ​ ​៥​ ​គួរ​ដល់​បុគ្គល​ណា​ ​(​មាស​ ​និង​ប្រាក់​ ​ក៏​គួរ​ដល់​បុគ្គល​នោះ​ដែរ​)​ ​ម្នាល​គាម​ណី​ ​អ្នក​គប្បី​ចាំទុក​ ​នូវ​ការសម្រេច​ ​នៃ​កាមគុណ​ ​ទាំង​ ​៥​ ​នេះ​ ​ដោយពិត​ថា​ ​មិនមែន​ជា​ធម៌​ ​របស់​សមណៈ​ ​មិនមែន​ជា​ធម៌​ ​របស់​សក្យបុត្តិយ៍​ទេ​។​ ​ម្នាល​គាម​ណី​ ​ម្យ៉ាងទៀត​ ​តថាគត​ ​ពោល​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់